សម្រង់មតិការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨

សម្រង់មតិបោះឆ្នោតជាតិ២០១៨​ របាយការណ៍នេះចងក្រងឡើងដោយក្រុមអ្នក ស្រាវជ្រាវសន្តិភាពដែលបន្ទាប់ពីបាន​ចូល​រួមនូវ​​​​វគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវសន្តិភាពនៅដើមឆ្នាំ២០១៦ ក្រុមស្រាវជ្រាវ​សន្តិភាព​​បានចងក្រង ជាក្រុមឡើង​ដោយមានការជ្រើសរើស​នូវប្រធានបទដែល​ក្រុម​នីមួយៗ​យល់​ឃើញ​ថាជាការដែលគួរ​សិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មាន​សម្រាប់ចែករំលែកនិងស្វែង​រកកិច្ចអន្តរាគមន៍ពីសំណាក់អ្នកពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយនូវបញ្ហាជាកង្វល់ និងបញ្ហា​នា​នា ដែលប្រជាពលរដ្ឋកម្ពុជា ជនជាតិ​ដើម​ភាគតិច ខ្មែរកម្ពុជាក្រោម……. ជួបប្រទះ និង​​ដើម្បី​ចូលរួមនៅក្នុងការអភិវឌ្ឍ ប្រទេស​ជាតិ​​តាមរយៈការសិក្សាស្វែងយល់​ និងពង្រឹង​អភិបាល​​​​​​កិច្ច​នៅ​ថ្នាក់​មូល​ដ្ឋាន ដើម្បីសម្រួលដល់ការរស់នៅ​របស់ប្រជាពលរដ្ឋកម្ពុជា។​

ប្រធាន​បទ​​នេះ​ក៏​ជា​​ប្រធានបទ​មួយ​​ក្នុងចំណោម ប្រធានបទដទៃ​ផ្សេង​ទៀត ដែលបានជ្រើស​រើស​​​ដោយ​ក្រុម​អ្នក​​ស្រាវជ្រាវ​សន្តិភាព​​​ដោយ បានសម្រេចរួមគ្នាក្នុង​ការលើក​យកប្រធាបទ​ស្តីពី សម្រង់មតិ ប្រជាពលរដ្ឋចំពោះការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ជាប្រធានបទ​សម្រាប់ សិក្សាស្រាវជ្រាវ និង​ចងក្រងទុកជា​ឯក​សារ​​សម្រាប់ការសិក្សាទៅថ្ងៃអនាគត​ដល់អ្នក​ជំនាន់​ក្រោយ និងប្រមូល​នូវ​រាល់បញ្ហានិង កង្វល់​នានា​ដើម្បីស្នើរដល់ប្រមុខ រាជរដ្ឋាភិបាល​និង​ភាគី​ពាក់​​​ព័ន្ធ និង​គណ​បក្ស​​នយោបាយទាំង​អស់​ធ្វើការ​ប្រកួត​ប្រជែងគ្នា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុម​រមនា​​​ទាំងអស់គ្នា ពិសេសគឺ ការគិតគូរ​ដល់​​ផលប្រយោជន៍ជាតិជាធំ។​

Research-Report Kh@04Jan2019

How to help?
How to help?
Donors/Partners
Like Us On Facebook
Subscribe Now