សេចក្តីជូនពីដំណឹងវគ្គបណ្តុះបណ្តុះបណ្តាលស្តីពី សារព័ត៌មានសន្តិភាពដោយឥតបង់ថ្លៃ

សេចក្តីជូនពីដំណឹងវគ្គបណ្តុះបណ្តុះបណ្តាលស្តីពីសារព័ត៌មានសន្តិភាព

 

អង្គការ​ក្រុការ​ងារដើម្បី​​ដោះស្រាយទំនាស់ (ACT) ជា​អង្គការមិនមែនរដ្ឋាភិបាល​ក្នុង​ស្រុក​​​ ដែល ធ្វើ​ការ​​ងារ​​លើ​ការ​​​អភិវឌ្ឍ និង​ពង្រឹងសមត្ថភាព ស្តីអំពីការកសាងសន្តិភាព ដោយ​ផ្អែក​លើការវិភាគ រឿងរ៉ាវ​នា​ពេល​​បច្ចុ​ប្បន្ន ដើម្បី​​កំណត់​​យកនូវ​​​យុទ្ធសាស្រ្ត​សម​​ស្របក្នុងការបំផ្លែងទំនាស់ និងការអភិវឌ្ឍប្រកប​ដោយនិរន្តរ​ភាព ដែល​ជា​ការ​ចូលរួម​ចំណែក​​​ឆ្ពោះ​ទៅ​រក​​សន្តិភាព​ ។ អង្គការ ACT តាម​រយៈ​គម្រោង ប្រព័ន្ធផ្សព្វផ្សាយដើម្បី​សន្តិភាព មាន​កិត្តិ​យសសូម​ជូន​​ដំណឹង​ដល់លោក លោកស្រី អ្នកនាង កញ្ញា  និពន្ធ​នាយក អ្នកសារព័ត៌​មានទាំង​អស់​មេត្តា​ជ្រាប​​​ថា អង្គការ ACT ត្រូវការជ្រើសរើសសិក្ខាកាមដែលជាអ្នកសារព័ត៌មាន  ចំនួន ២៥ នាក់ ដើម្បីចូល​រៀន​នៅ​ក្នុងវគ្គ​បណ្តុះ​បណ្តាល​ស្តីពី សារ​​ព័ត៌មានសន្តិភាព ។ ​ការរៀប​ចំវគ្គបណ្តុះបណ្តាលនេះ ក្នុង​គោល​បំណង​ចែករំលែក​ចំណេះ​ដឹង​លើ​វិស័យ​កសាង​សន្តិភាព ដើម្បី​បញ្ជ្រាប​​ទៅក្នុងសារព័ត៌មាន និង​ផ្តល់​ឱកាស​ដល់​អ្នក​ចូលរួមទាំងអស់បាន​សិក្សាដកពិ​សោធន៍​​​ទៅ​​​​​លើការ​អនុវត្ត​ជាក់ស្តែងជាផ្លូវឈានទៅ​រក​ការដោះ​ស្រាយ​​​ទំនាស់ និងការកសាងសន្តិភាព​ពិត​ក្នុង​​សង្គម។

ចំណងជើងមេរៀនៈ

ផ្នែកទី១ ការយល់ដឹងពីទំនាស់ និងការកសាងសន្តិភាព

 • មូលហេតុនៃទំនាស់
  • សញ្ញាខ័ន្ត ឬ ការយល់ឃើញ
  • បុរេនិច្ឆ័យ និងការលាបព៌ណ
  • ផ្នត់គំនិត
  • ការរើសអើង
  • អត្តសញ្ញាណ
  • កំហឹង
 • ទ្រស្តី នៃការកសាងសន្តិភាព

ផ្នែកទី២ ឧបករណ៍វិភាគទំនាស់

 • ឧបករណ៍វិភាគទំនាស់តាមបែបត្រីកោណ
 • ឧបករណ៍វិភាគទំនាស់ដើមឈើ
 • ឧបករណ៍វិភាគទំនាស់តាមបែបផែនទី

ផ្នែកទី3 ការយល់ដឹងពីទ្រឹស្តីនៃសារព័ត៌មាន និងការណែនាំពីសារព័ត៌មានបែបស៊ើបអង្កេត

ផ្នែកទី៤ ការយល់ដឹងពីសារព័ត៌មានបែបហិង្សា និងសារព័ត៌មានបែបសន្តិភាព

 • គោលគំនិត នៃសារព័ត៌មានបែបហិង្សា និងសន្តិភាព ទាំងនៅក្នុងវិស័យសារព័ត៌ និងប្រព័ន្ធផ្សព្វផ្សាយសង្គម
 • សិក្សាពីរបៀប និងបច្ចេកទេសនៅក្នុងការដាក់បញ្ចូលសារព័ត៌មានសន្តិភាពនៅក្នុងការសរសេរព័ត៌មានប្រចាំថ្ងៃ
 • យុទ្ធសាស្រ្ត នៃសារព័ត៌មានសន្តិភាព
 • ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន
 • បទបង្ហាញពីលក្ខខន្តិកៈ នៃការសរសេរព័ត៌មាន សម្រាប់ការ​ប្រកួតប្រជែងពាន់រង្វាន់អ្នកសារព័ត៌​មានសន្តិភាព ឆ្នាំ២០១៦

លក្ខខណ្ឌនៃការជ្រើសរើសៈ

 • ជាអ្នកសារព័ត៌មានអាជីព ដែលធ្វើការនៅក្នុងស្ថាប័ន​ផ្សព្វ​ផ្សាយ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា
 • មានឆន្ទះខ្ពស់ក្នុងការចូលរួមសកម្មភាព របស់អង្គការ និង​សកម្មភាពរបស់សង្គមផ្សេងៗ
 • មានបំណងនៅ ក្នុងការសរសេរព័ត៌មានបែបសន្តិភាព ដើម្បី​ប្រកួតប្រជែងយកពានរង្វាន់ប្រចាំឆ្នាំ
 • ចូលរួមជាបណ្តាញរបស់គម្រោងប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាព និងចូលរួមនៅក្នុងការពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មានផ្សេងទៀត

ចំពោះទីកន្លែងនឹងធ្វើការផ្តល់ដំណឹងបន្ទាប់ ពីជ្រើសរើសសិក្ខាកាមចូលរួមគ្រប់ចំនួន

ពេលវេលា: រៀងរាល់ថ្ងៃអាទិត្យ គឺ ៖

១. ថ្ងៃទីៈ ២៩ ខែមករា ឆ្នាំ២០១៧ ​

២. ថ្ងៃទីៈ ០៥ ខែកុម្ភៈ ឆ្នាំ២០១៧

៣. ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦

 

ប្រសិនបើ​លោក លោកស្រី អ្នក​នាងកញ្ញា និពន្ធនាយក និងអ្នកសារព័ត៌មានមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមក អង្គការ ACT ដើម្បីសុំពាក្យចុះឈ្មោះចូលរៀនឲ្យបាន​មុនថ្ងៃទី១៥  ខែមករា ឆ្នាំ២០១៧ តាម​​រយៈ អ្នកស្រី ខន សុភី តាម ទូរស័ព្ទលេខ: 092 771 446 / អ៊ីម៉ែល  pm01@act.org.kh ។ នៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៧​ ក្រុម​​ការ​​ងារនឹងទំនាក់ ទំនង ដើម្បីអញ្ជើម​កធ្វើការ​សម្ភាសន៍ជ្រើសរើសដើម្បីចូលរួមវគ្គបណ្តុះបណ្តាល។

 

How to help?
How to help?
Donors/Partners
Like Us On Facebook
Subscribe Now