ស្ថានភាព​រស់​នៅ​របស់​ប្រជាពល​​រដ្ឋខ្មែរ

របាយការណ៍នេះចងក្រងឡើងដោយក្រុមអ្នកស្រាវជ្រាវសន្តិភាពដែលបន្ទាប់ពីបាន​ចូល​រួមនូវ​​​​វគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវសន្តិភាពនៅដើមឆ្នាំ២០១៦ ក្រុមស្រាវជ្រាវ​សន្តិភាព​​បានចងក្រង ជាក្រុមឡើង​ដោយមានការជ្រើសរើស​នូវប្រធានបទដែល​ក្រុម​នីមួយៗ​យល់​ឃើញ​ថាជាការដែលគួរសិក្សាស្រាវជ្រាវនិងប្រមូលព័ត៌មានសម្រាប់ចែករំលែកនិងស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អ្នកពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយនូវបញ្ហាជាកង្វល់ និងបញ្ហា​នា​នា ដែលប្រជា ពលរដ្ឋកម្ពុជា ជនជាតិដើមភាគតិច ជាពិសេសខ្មែរកម្ពុជាក្រោមជួបប្រទះ និង​ដើម្បី​ចូលរួម នៅ ក្នុងការអភិវឌ្ឍ ប្រទេសជាតិតាមរយៈការសិក្សាស្វែងយល់​និងពង្រឹង​អភិបាល​​​​កិច្ច​នៅ​ថ្នាក់​មូល​ដ្ឋាន ដើម្បីសម្រួលដល់ការ រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។​   ប្រធាន​បទ​នេះ​ក៏​ជា​​ប្រធានបទ​មួយ​​ក្នុងចំណោម ប្រធានបទដទៃផ្សេងទៀត ដែលបានជ្រើស​រើស​​​ដោយ​ក្រុម​អ្នក​​ស្រាវជ្រាវ​សន្តិភាព​​ដោយ បានសម្រេចរួម គ្នាក្នុង​ការលើក​យកប្រធាបទ​ស្តីពី ស្ថានភាព​រស់​នៅ​របស់​ប្រជាពល​​រដ្ឋខ្មែរនៅស្រុកបូរីជលសារ និងស្រុកគីរីវង់ ខេត្តតាកែវ ជាប្រធានបទ​សម្រាប់ សិក្សាស្រាវជ្រាវ ព្រមទាំងការប្រឹក្សាយោបល់ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានលើបញ្ហាដែល​បានប្រមូលកន្លងមកនិងពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងសហគមន៍សម្រាប់កិច្ចអន្តរាគមន៍ និង​ចងក្រងទុកជា​ឯក​សារ​​សម្រាប់ការសិក្សាទៅថ្ងៃអនាគត​ដល់អ្នក​ជំនាន់​ក្រោយ និងប្រមូល​នូវ​រាល់បញ្ហានិង កង្វល់​នានា​ដើម្បីស្នើរដល់ប្រមុខ រាជរដ្ឋាភិបាល​និង​ភាគី​ពាក់​​​ព័ន្ធក្នុងការរួម​ចំណែកគិតគួរ និងអន្តរាគមន៍ដល់ស្ថានភាពរស់នៅរបស់ប្រជាពល​រដ្ឋ​ដែល​គាត់​​រស់នៅតាម​បណ្តោយ​ជាយដែនខ្មែ-រវៀតណាម ប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុម​រម្យ​នា​​​ទាំងអស់គ្នា។​

 

Report finding KH@Nov2018

Attachments

How to help?
How to help?
Donors/Partners
Like Us On Facebook
Subscribe Now