PR រឿងរ៉ាវនៃការផ្លាស់ប្តូរ

ការចងក្រងរឿងរ៉ាវនៃការផ្លាស់ប្តូររបស់ក្រុមស្រាវជ្រាវសន្តិភាពនេះឡើងគឺដោយវាស់វែងពីភាព រីកចំរើននិងគុណប្រយោជន៍ដែលក្រុមអ្នកស្រាវជ្រាវសន្តិភាពបានចូលរួមក្នុងដំណើរការគម្រោងតាំងពីឆ្នាំ២០១៣ ដល់ ២០១៨ ដែលបន្ទាប់ពីបាន​ចូល​រួមនូវ​​​​វគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវសន្តិភាពនៅដើមឆ្នាំ២០១៤ ក្រុមស្រាវជ្រាវ​សន្តិភាព​​បានចងក្រង ជាក្រុមឡើង​ដោយមានការជ្រើសរើស​នូវប្រធានបទដែល​ក្រុម​នីមួយៗ​យល់​ឃើញថាជាការដែលគួរសិក្សាស្រាវជ្រាវនិងប្រមូលព័ត៌មានសម្រាប់ចែករំលែកនិងស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អ្នកពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយនូវបញ្ហាជាកង្វល់ និងបញ្ហា​នា​នា ដែលប្រជាពលរដ្ឋកម្ពុជា កុមារ ជនជាតិដើមភាគតិច ជាពិសេសខ្មែរកម្ពុជាក្រោមជួបប្រទះ និង​ដើម្បី​ចូលរួមនៅក្នុងការអភិវឌ្ឍ ប្រទេសជាតិតាមរយៈការសិក្សាស្វែងយល់​និងពង្រឹង​អភិបាល​​​​កិច្ចនៅថ្នាក់មូលដ្ឋាន ដើម្បីសម្រួលដល់ការ រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។​   ការចងក្រងសៀវភៅនេះក៏ជាការបង្ហាញពីចំណាប់អារម្មណ៍ ភាពរីកចំរើន និងសារះសំខាន់នៃគម្រោងដែលពួកគេបានចូលរួមចំណែកនិងអភិវឌ្ឍន៍ទាំងខ្លួនឯង និងសហគមន៍ដែលពួកគេបានចូលរួមចំណែកក្នុងការចុះធ្វើការស្រាវជ្រាវ។​

រឿងរ៉ាវនៃការផ្លាស់ប្តូរនេះចងក្រងឡើងដោយមានការគាំទ្រពីអង្គការនំបុ័ងពិភពលោក ហើយ​​គម្រោង​ស្រាវជ្រាវសន្តិភាព ដែលមានក្រុមបណ្តាញប្រមូលផ្តុំ​ក្នុងការ​ស្រាវ​ជ្រាវ​ឆ្លុះ​បញ្ជាំងពី​ស្ថាន​​​​ភាព​ជាក់ស្តែងសម្រាប់ចងក្រងជារឿងរ៉ាវនេះឡើងសម្រាប់ទុកជាមេរៀន និងលទ្ធផលរបស់គម្រោងដែលបានអនុវត្ត។ កដទ សូម​ថ្លែង​​​​​​អំណរ​​​​គុណ​ដល់​សិក្ខាកាម​ក្រុមស្រាវជ្រាវសន្តិភាព ទាំងអស់ដែលបានប្រឹងប្រែង​ចូលរួមចំណែកក្នុង​ដំណើរការ​ស្រាវ​ជ្រាវជាមួយគម្រោង ស្រាវជ្រាវសន្តិភាពនេះ។ សូមថ្លែង​អំណរគុណ​​ដល់​សិក្ខាកាមក្រុមស្រាវជ្រាវសន្តិភាពជំនាន់មុន កញ្ញា ហូរ វិចិត្រ ដែលបានគាំទ្រ​និង​ចែករំលែក​បទពិសោធន៍​​ពីការស្រាវជ្រាវជំនាន់​មុនៗដល់​អ្នក​ជំនាន់​​ក្រោយ និង​ជួយពិនិត្យ​ផ្តល់​​យោបល់​ដល់ក្រុមស្រាវជា្រវ​ជំនាន់ថ្មីដើម្បី​ឱ្យ​របាយការណ៍​នេះ​មានគុណភាពបន្ថែម​ទៀត។​

កដទ សង្ឃឹមថារឿងរ៉ាវស្តីពី ស្តីពីការផ្លាស់ប្តូរនិងភាពរីកចំរើនរបស់ក្រុមអ្នកស្រាវជា្រវសន្តិភាព នឹងបាន​ជា​ប្រយោជន៍សម្រាប់ការងារ បទពិសោធន៍​សិក្សាដែលបានអនុវត្តដោយក្រុមអ្នកស្រាវជ្រាវ។​ ខ្លឹមសារនៅក្នុង​រឿងរ៉ាវនៃការផ្លាស់ប្តូរ​នេះ​គឺជាការទទួលខុសត្រូវរបស់ កដទ និង ក្រុមអ្នកស្រាវជ្រាវដែលបានបញ្ចេញនូវមតិយោបល់ពីគម្រោងដែលបានចូលរួមអនុវត្តកន្លងមក​ និងមិន​ឆ្លុះ​បញ្ជាំងពី​ទស្សន​របស់​ម្ចាស់​ជំនួយ​អង្គការនំបុ័ង​ពិភព​លោក និងដៃគូពាក់ព័ន្ធផ្សេង​ទៀត​នោះទេ។​ ​ កដទ សូម​ថ្លែង​អំ​ណរគុណ​ដល់ក្រុមបណ្តាញ​ស្រាវ​ជ្រាវសន្តិភាព អ្នកប្រឹក្សា​យោបល់ បុគ្គលិក កដទ ទាំងអស់​ដែល​​​​បានរួមចំណែករៀបចំ ចងក្រង​រឿងរ៉ាវនៃការផ្លាស់ប្តូរនេះឡើង។

PeaceResearch Story of Change31Dec2018Kh

How to help?
How to help?
Donors/Partners
Like Us On Facebook
Subscribe Now